ផ្នែកធានារ៉ាប់រងវេជ្ជសាស្ត្រ

ជួបជាមួយផ្នែកធានារ៉ាប់រងសុខភាពរបស់យើងខ្ញុំ

ក្រុមរបស់យើងគឺជាអ្នកផ្តល់ប្រឹក្សាលើធានារ៉ាប់រងសុខភាពក្នុងមជ្ឈ​មណ្ឌលវេជ្ជសាស្ត្រ ​ អិនធើឃែរ ។
មន្ទីរសំរាកព្យាបាលយើងខ្ញុំទទួល និង​មានទំនាក់ទំនងក្នុងភាពជាដៃគូរជាមួយក្រុមហ៊ុនធានារ៉ាប់រងជាច្រើន និងកំពុងអភិវឌ្ឈបន្តក្នុងភាពជាដៃគូរជាមួយក្រុមហ៊ុនផ្សេងៗបន្ថែមទៀត​។បុគ្គលិកផ្នែកធានារ៉ាប់រងរបស់យើងខ្ញុំនិងជួយសំរួលក្នុងការទាមទារសំនងដោយផ្ទាល់មកកាន់មន្ទីរសំរាកព្យាបាល​ជំនួសអ្នកជំងឺដោយអ្នកជំងឺពុំចំាបាច់បង់ប្រាក់មុននោះទេក្នុងការចំនាយរាល់ការមកពិនិត្យនិងព្យាបាលជំងឺនិងរាល់ពេលមកពិនិត្យសុខភាពនៅមន្ទីរសំរាកព្យាបាលយើង ដែលផ្តល់ភាពងាយស្រួលដល់អ្នកជំងឺដែលមានធានារ៉ាប់រង។ដូចនេះអ្នកជំងឺគឺគ្រាន់តែផ្តោតទៅលើការពិនិត្យតាមដានជំងឺតែប៉ុណ្ណោះនៅពេលគាត់មកទទួលសេវាសុខភាពនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ ។

Mrs. Bou Seda
Insurance Claim Manager

Specialty
Insurance Claim Manager

Residency
Phnom Penh, Cambodia

Nationality & Language
Khmer, English

Email 
Seda.bou@theolympiamedicalhub.com

Education
Bachelor Degree of Nursing & English Literature
at International University in Cambodia

Obtained her bachelor degree of science in Nursing at International University, she has worked as a senior/in-charge of Insurance claim department at Royal Phnom Penh hospital for 5years. She is now currently working at Intercare Medical Center as an Insurance Claim Manager.

 

ផ្នែកធានារ៉ាប់រង

មន្ទីរសំរាកព្យាបាលយើងមានទំនាក់ទំនងភាពជាដៃគូរជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពជាច្រើន ហើយនិងកំពុងខិតខំពង្រីក​សក្កដានុពលបន្ថែមភាពជាដៃគូរជាមួយក្រុមហ៊ុនធានារ៉ាប់រងសុខភាពផ្សេងបន្ថែមទៀតដើម្បីភាពងាយស្រួលជូនអតិជនដែលមានធានារ៉ាប់រងសុខភាព។ ដូចនេះ​ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ និងព្យាបាល រួច​ បុគ្គលិកធានារ៉ាប់រងយើងនិង ធ្វើការទំនាក់ទំនងជាមួយនិង​ក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកជំងឺក៍ដូចជាពិនិត្យនិងវាយតំលៃថាតើអ្នកជំងឺពុំចំាបាច់បង់ប្រាក់ទេ រឺត្រូវបង់ប្រាក់មួយចំនួនទាក់ទងទៅនិង សំភារៈរឺថ្នំាខ្លះដែលក្រុមហ៊ុនធានារ៉ាប់រងអ្នកជំងឺតំរូវអោយអ្នកជំងឺបង់ខ្លួនឯង។

សម្រាប់ជំនួយបន្ថែមលើចំងល់ផ្នែកធានារ៉ាប់រងយើងមានបុគ្គលិកសម្របសម្រួលផ្នែកធានារ៉ាប់រងរបស់យើងនិងជួយអ្នកជំងឺក្នុងការទាក់ទងទៅក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកជំងឺផ្ទាល់ដើម្បីអោយកាន់តែដឹងច្បាស់នូវចំងល់របស់អ្នកជំងឺ រឺខ្លួនអ្នកជំងឺផ្ទាល់ក៍អាចទូរស័ព្ទទៅលេខនៅលើកាតធានារ៉ាប់រងរបស់អ្នកជំងឺដើម្បីសាកសួរបន្ថែមទៀតអំពីចំងល់របស់ពួកគេម្នាក់ៗ។

ប្រសិនបើចាំបាច់យើងនិង​ស្នើរសុំអ្នកជំងឺក្នុងដំណើរការទូទាត់ប្រាក់ជាមុននិងទាមទារសំណងតាមក្រោយទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកជំងឺដោយខ្លួនឯង ។គោលដៅរបស់យើងគឺសម្រួលដល់ដំណើរការទាមទារសំណងតាមដែលអាចធ្វើទៅបានសម្រាប់អតិថិជន និង​ទៅតាមជម្រើសរបស់អតិថិជន។

សូមមើលបច្ចុប្បន្នភាពរបស់ក្រុមហ៊ុនដែលជាដៃគូរ លើធានារ៉ាប់រងសុខភាព ជាមួយមន្ទីរសំរាកព្យាបាលអិនធើឃែរ យើងខ្ញុំតាមរយះពត៌មានខាងក្រោម។ លើសពីនេះពួកយើងកំពុងតែខិតខំស្វែងរកដៃគូរជាមួយក្រុមហ៊ុនធានារ៉ាប់បន្ថែមទៀត ដូច្នេះហើយប្រសិនបើអ្នកមិនទាន់បានឃើញរូបសញ្ញាតំនាងនៃក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នកទេ សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំដើម្បីទទួលពត៌មានបន្ថែម។ សូមអរគុណ!