សេវាកម្មរបស់យើង

មជ្ឍមណ្ឌលវេជ្ជសាស្រ្ត អិនធើឃែរ ផ្តល់ជូននូវសេវាកម្មថែទាំសុខភាពយ៉ាងទូលំទូលាយរួមមាន ការពិនិត្យជំងឺទូទៅ ការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតឯកទេស ការសង្រ្គោះបន្ទាន់ មជ្ឈមណ្ឌលចាក់ថ្នាំបង្ការ និងមជ្ឈមណ្ឌលពិនិត្យសុខភាពដើម្បីសុំទិដ្ឋាការ។ លើសពីនេះទៀតមជ្ឈមណ្ឌលយើងខ្ញុំមានបន្ទប់សំរាកប្រណិតចំនួន ៥ សម្រាប់អ្នកជំងឺដែលតំរូវអោយស្នាក់នៅព្យាបាលរយៈពេលខ្លីរឺស្នាក់នៅមួយយប់។ ជាមួយនេះដែលយើងខ្ញុំមានសេវាកម្មបន្ថែមដូចជា មន្ទីរពិសោធន៍និង មជ្ឈមណ្ឌលរូបភាពវេជ្ជសាស្ត្រផងដែរ យើងក៏អាចផ្តល់ដល់ការធ្វើរោគវិនិច្ឆ័យនៅពេលដែលត្រូវការ តាមរបៀបងាយស្រួលនិងមានប្រសិទ្ធិភាពដោយលុបបំបាត់ចោលនូវតំរូវការបញ្ជូនអ្នកទៅកាន់មណ្ឌលខាងក្រៅណាមួយ។

ការពិនិត្យជំងឺទូទៅ

អ្នកជំនាញផ្នែកថែទាំសុខភាពនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ របស់យើងមានគោលបំណងថែរក្សានិងថែទាំសុខភាពចំពោះអ្នកជំងឺទូទៅ។ ក្នុងអំឡុងពេលពិគ្រោះយោបល់របស់អ្នកជំងឺយើងជួយផ្តល់ជាមតិយោបល់ក្នុងការសម្រេចនិងថែរក្សាសុខភាពបុគ្គលរបស់អ្នក។

​​​​​​​​​​ការសង្រ្គោះបន្ទាន់

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ ​ ផ្តល់ជូននូវសេវាការសង្រ្គោះបន្ទាន់សំរាប់ព្យាបាល់ជំងឺទូទៅនិងការរងរបួសដោយគ្រោះថ្នាក់ចៃដន្យ។ បុគ្គលិករបស់យើងខ្ញុំមានវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាដែលមានវិញ្ញាបនបត្រមានបទពិសោធន៍ខ្ពស់ក្នុងការព្យាបាលសង្គ្រោះបន្ទាន់។ យើងខ្ញុំអាចព្យាបាលគ្រប់ស្ថានភាពអ្នកជំងឺដោយធ្វើការណាត់ជាមុនឬ អាចអញ្ជើញមកដោយផ្ទាល់។ រួមជាមួយនេះផងដែរ អ្នកផ្តល់សេវាថែទាំសុខភាពក៏ដូចជាបុគ្គលិកផ្នែកទទួលភ្ញៀវដែលបានបណ្តុះបណ្តាលផ្នែកសង្គ្រោះបឋមដើម្បីមានភាពងាយដល់ការថែទាំសុខភាពអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរត្រូវការការថែទាំបន្ទាន់។​ នៅមជ្ឍមណ្ឌលវេជ្ជសាស្រ្ត អិនធើឃែរ ពួកយើងផ្តោតទៅលើសុវត្ថិភាពនិងសុខុមាលភាពរបស់អ្នកជំងឺគឺជាអាទិភាពក៏ដូចជានៅក្នុងស្ថានភាពអាសន្នផងដែរ។

ការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតឯកទេស

នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ​ យើងខ្ញុំមានសេវាកម្មវេជ្ជសាស្រ្តជំនាញផ្សេងៗសម្រាប់អ្នកជំងឺ។ គ្លីនិករបស់យើងមានបន្ទប់សង្គ្រោះបន្ទាន់ដែលមានបំពាក់បរិក្ខារយ៉ាងពេញលេញមានបន្ទប់ដាច់ដោយឡែកសម្រាប់ជំងឺឆ្លង មជ្ឈមណ្ឌលចាក់ថ្នាំបង្ការ​ មជ្ឈមណ្ឌលពិនិត្យសុខភាព និងសេវាកម្មវីអាយភីសម្រាប់អ្នកជំងឺរបស់យើងខ្ញុំប្រើប្រាស់ផងដែរ។ បន្ថែមលើសេវាកម្មនេះទៀតយើងក៏ផ្តល់ការពិគ្រោះយោបល់របស់អ្នកឯកទេស និង​សេវាការពិនិត្យជំងឺទូទៅ។ ឧទាហរណ៍មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ ផ្តល់ជូនការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសរោគកុមារ រោគស្ត្រីនិងសម្ភព និងវេជ្ជបណ្ឌិតឯកទេសផ្សេងទៀតនឹងមកបន្ថែមក្នុងពេលឆាប់ៗនេះ។

ការពិគ្រោះព្យាបាលជំងឺ និងការសម្រាកព្យាបាល

មជ្ឈមណ្ឌលវេជ្ជសាស្រ្ត អិនធើឃែរ មានកន្លែងពិគ្រោះជំងឺនិងសម្រាកព្យាបាល។ ទម្រង់ការធ្វើរោគវិនិច្ឆ័យភាគច្រើនដូចជាការធ្វើតេស្តមន្ទីរពិសោធន៍និងការធ្វើតេស្តតាមរូបភាពវេជ្ជសាស្រ្ត ដូចជាការវះកាត់តូចតាចអាចប្រព្រឹត្តទៅបាននៅផ្នែកពិគ្រោះជំងឺក្រៅ។ ប្រសិនបើអ្នកត្រូវការឆ្លងកាត់ការត្រួតពិនិត្យ​ឬទម្រង់ការណាមួយសូមទាក់ទងមកយើងដើម្បីកំណត់ថាការពិគ្រោះជំងឺខាងក្រៅគឺជាជម្រើសសម្រាប់អ្នក។ សម្រាប់អ្នកជំងឺរបស់យើងខ្ញុំដែលត្រូវការទទួលការព្យាបាលរយៈពេលខ្លីឬស្នាក់នៅរយៈពេលមួយយប់មជ្ឈមណ្ឌលមានបន្ទប់ប្រណីតចំនួន ៥ដែលអាចរកបាន។

មជ្ឈមណ្ឌលចាក់ថ្នាំបង្ការ

នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ ​ យើងខ្ញុំផ្តល់ជូននូវសេវាកម្មចាក់ថ្នាំបង្ការដើម្បីការពារជំងឺផ្សេងៗសម្រាប់កុមារនិងមនុស្សពេញវ័យ។ បន្ថែមពីលើការចាក់ថ្នាំបង្ការកំណត់តាមស្តង់ដារមណ្ឌលចាក់ថ្នាំបង្ការរបស់យើងខ្ញុំមានជំនាញក្នុងការចាក់ថ្នាំបង្ការរោគសំរាប់អ្នកដែលធ្វើដំណើរមកស្នាក់នៅក្នុងប្រទេសកម្ពុជាឬធ្វើដំណើរទៅប្រទេសផ្សេងៗនាពេលអនាគត។

  • Tdap
  • Td
  • DTaP-IPV-Hib-Hep B
  • DTaP-IPV-Hib
  • Poliomyelitis
  • Measles, Mumps, Rubella
  • Varicella
  • Pneumococcal 13-valent conjugate vaccine
  • Meningococcal ACYW-135
  • Rotavirus
  • Hepatitis A (adult)
  • Hepatitis A (children)
  • Hepatitis B (adult)
  • Hepatitis B (children)
  • Influenza
  • Rabies
  • Typhoid
  • Japanese Encephalitis

មជ្ឈមណ្ឌលពិនិត្យសុខភាព

គោលបំណងនៃមជ្ឈមណ្ឌលពិនិត្យសុខភាពរបស់យើងខ្ញុំគឺដើម្បីវាយតម្លៃសុខភាពរបស់អ្នកជំងឺតាមរយៈការលើកកម្ពស់ការត្រួតពិនិត្យសុខភាពដោយកញ្ចប់ត្រួតពិនិត្យនិងវាយតម្លៃសុខភាព។យើងខ្ញុំខិតខំធ្វើឱ្យប្រសើរឡើងនិងថែរក្សាសុខភាពរបស់អ្នកជំងឺគ្រប់ពេលវេលា ហើយការការពារបង្ការដូចជាការត្រួតពិនិត្យសុខភាពអាចជួយដល់ការផ្លាស់ប្តូររបៀបរស់នៅចាំបាច់និងការរកឃើញជំងឺ។
សេវាកម្មវេជ្ជសាស្រ្តស្តង់ដារខ្ពស់របស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ ត្រូវបានផ្តល់ដោយក្រុមអ្នកជំនាញសុខភាពជាតិនិងអន្តរជាតិ។ យើងខ្ញុំមានវេជ្ជបណ្ឌិតជនជាតិអង់គ្លេស ខ្មែរ ចិននិងហូឡង់។បុគ្គលិកគិលានុបដ្ឋាយិការបស់យើងខ្ញុំគឺមកពីអាមេរិក ហ្វីលីពីននិងគិលានុបដ្ឋាយិកាដែលជាជនជាតិខ្មែរដែលមានបទពិសោធ៍ផ្នែកវេជ្ជសាស្រ្តដែលបានបណ្តុះបណ្តាលមកយ៉ាងជំនាញ។
សូមទាក់ទងមកមជ្ឈមណ្ឌលវេជ្ជសាស្ត្រអិនធើឃែរ គ្រប់ពេលដើម្បីទទូលយកកញ្ចប់ពិនិត្យសុខភាពណាដែលសាកសមនឹងអ្នកបំផុត។