អំពី មជ្ឈមណ្ឌលវេជ្ជសាស្ត្រអិនធើឃែរ

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ហើយមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអូឡាំព្យាមេឌីខលហាប់ដែលមានដៃគូក្នុងស្រុក ក្រៅស្រុកនិង​មានអ្នកឯកទេសផ្តល់សេវាថែទាំសុខភាព។ លើសពីនេះទៀតមជ្ឈមណ្ឌលវេជ្ជសាស្ត្រនិងបុគ្គលិកដែលមានបទពិសោធរបស់យើងនឹងខិតខំបំពេញតម្រូវការរបស់អ្នកខណៈពេលដែលប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិខ្ពស់បំផុត។ ឥឡូវនេះនៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្តអូឡាំព្យាមេឌីខលហាប់និង មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរធ្វើអោយអ្នកជំងឺជាអាចរីករាយនឹងសេវាកម្មវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់នៅក្រោមដំបូលតែមួយ។

បេ​សកម្ម​របស់​យើង

ផ្តល់នូវការថែទាំសុខភាពដែលផ្អែកលើលទ្ធផលនៃការស្រាវជ្រាវជាក់លាក់ និងមានស្តង់ដារអន្តរជាតិខ្ពស់បំផុតដែលប្រកបដោយការយកចិត្តទុកដាក់និងរួសរាយរាក់ទាក់នឹងជួយអតិថិជនទាំងអស់របស់យើងអោយសំរេចនិងរក្សាគោលដៅសុខភាពផ្ទាល់ខ្លួន។

លក្ខណៈពិសេស

នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ​ អិនធើឃែរ យើងផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រយ៉ាងទូលំទូលាយសម្រាប់មនុស្សគ្រប់វ័យដែលអាចបំពេញនូវតម្រូវការទាក់ទងនឹងសុខភាពរបស់អ្នកឬសមាជិកគ្រួសាររបស់អ្នក។
លើសពីនេះទៀតយើងផ្តល់ជូននូវសេវាកម្មធ្វើតេស្តរករោគវិនិច្ឆ័យនៅក្នុងមន្ទីរពិសោធន៍និងមជ្ឈមណ្ឌលរូបភាពនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រអូឡាំព្យាមេឌីខលហាប់។

N

ការពិនិត្យជំងឺទូទៅ

N

ការសង្រ្គោះបន្ទាន់

N

មជ្ឍមណ្ឌលចាក់ថ្នាំបង្ការ

N

ការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតឯកទេស

N

ការពិគ្រោះព្យាបាលជំងឺ និងសម្រាកព្យាបាល

N

មជ្ឈមណ្ឌលពិនិត្យសុខភាពដើម្បីសុំទិដ្ឋាការ

ក្រុមការងារយើង

នៅមជ្ឍមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ នឹងខិតខំធ្វើការអោយអស់ពីសមត្ថភាពសមនឹងទទួលបានអ្វីដែលល្អបំផុត។ ក្រុមអ្នកផ្តល់សេវាថែទាំសុខភាពដែលមានជំនាញ​និងវេជ្ជបណ្ឌិតឯកទេសផ្នែករោគកុមារនិងជំនាញរោគស្ត្រី ហើយឯកទេសបន្ថែមទៀតដែលត្រូវបញ្ចូលឆាប់ៗនេះ។

Dr. Haiko van der Marel

General Practitioner

Dr. Chanhuot Somaly

General Practitioner
Gynaecology Specialist

Dr. Lan Veasna

Pediatric Specialist