ធនធានបរិក្ខា

គោលដៅមួយក្នុងចំនោមគោលដៅរបស់អ្នកជំងឺរបស់យើងខ្ញុំគឺបង្កើតការធ្វើការវិនិច្ឆ័យប្រកបដោយភាពសុក្រឹតនិងប្រសិទ្ធភាពទៅតាមពេលវេលាដើម្បីទទួលបានការថែទាំវេជ្ជសាស្ត្រដែលអាចធ្វើទៅបានល្អបំផុតនៅមន្ទីរសំរាកព្យាបាលរបស់យើងខ្ញុំ។ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ មានផ្តល់ជូននូវបច្ចេកវិទ្យាទំនើបបំផុតដែលមាននៅក្នុងប្រទេសកម្ពុជា។

intercare Medical Center Cambodia Phnom Penh hospital Facilities 22

មន្ទីរពិសោធន៍

បន្ទាប់ពីការពិគ្រោះយោបល់និងពិនិត្យរាង្គកាយ ការពិនិត្យតាមរយះមន្ទីរពិសោធន៍ (ឧ. ការធ្វើតេស្តឈាមការ ធ្វើតេស្តទឹកនោម) យោងទៅតាមវេជ្ជបណ្ឌិតដែលកំពុងព្យាបាល។ ផ្នែកមន្ទីរពិសោធន៍នៅកន្លែងរបស់យើងអាចទទួលការធ្វើតេស្តណាមួយដែលត្រូវការដើម្បីបញ្ជាក់ឬបដិសេធរាល់ការធ្វើរោគវិនិច្ឆ័យខាងវេជ្ជសាស្ត្រនិងផ្តល់ព័ត៌មានសម្រាប់ការពិនិត្យសុខភាព។

  • Hematology analyzer 

  • PCR

  • Chemistry analyzer       

  • Urine analyser

  • Immunoassay analyzer 

  • Hba1c
  • Coagulation analyzer       

  • Quantiferon -TB

  • Microbiology/bacterial cultures

មជ្ឈមណ្ឌលរូបភាពវេជ្ជសាស្ត្រ

នៅក្នុងផ្នែករូបភាពវេជ្ជសាស្រ្ត ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់យើងត្រូវបានប្រើដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យតាមដានស្ថានភាពជំងឺនិងការពិនិត្យសុខភាព។ គំរូនៃការថតកាំរស្មីត្រូវបានប្រើជាផ្នែកមួយនៃដំណើរការសម្រាប់ពិនិត្យសុខភាព ការសង្ស័យនៃជំងឺណាមួយ និងតម្រូវការបន្ទាន់របស់អ្នកជំងឺ។ ឧទាហរណ៍ការថតកាំរស្មីអ៊ិចទ្រូងនិង ថតអេកូ អាចប្រើប្រាស់បានក្នុងការថែទាំបង្ការនិងការធ្វើរោគវិនិច្ឆ័យ។បច្ចេកវិទ្យារូបភាពវេជ្ជសាស្រ្តជឿនលឿនរបស់យើងផ្តល់នូវសេវាកម្មល្អបំផុតដើម្បីបំពេញតំរូវការរបស់អ្នកជំងឺ។

intercare Medical Center Cambodia Phnom Penh hospital Facilities 19
intercare Medical Center Cambodia Phnom Penh hospital Facilities 20

មជ្ឈមណ្ឌលសល្យសាស្ត្រ

អ្នកជំនាញឯកទេសរបស់យើងខ្ញុំផ្តល់នូវការពិគ្រោះយោបល់និងអាចអនុវត្តការវះកាត់ទាំងមូលនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអូឡាំព្យាមេឌីខលហាប់។
ទម្រង់ការវះកាត់មិនរួមបញ្ចូលការកំណត់ចំពោះការវះកាត់ឆ្អឹង ការកែសម្ផស្សឬការវះកាត់កែសម្ផស្ស ការវះកាត់ភ្នែក ការវះកាត់ត្រចៀកច្រមុះនិងបំពង់ក ការវះកាត់ប្រព័ន្ធផ្លូវម៉ូត្រ ការវះកាត់ធ្មេញ ការវះកាត់រោគស្ត្រី ការវះកាត់ប្រព័ន្ធប្រសាទ និងទម្រង់ការអង់ដូស្កូប(ថតឆ្លុះដោយកាមេរ៉ាទៅក្នុងរាង្គកាយ) (ឧទាហរណ៍ការឆ្លុះក្រពះពោះវៀនធំ) ។