អំពីពួកយើង​

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ អិនធើឃែរ គឺជាគន្លីកដែលមានស្តង់ដាទីមួយនៅក្នុងប្រទេសកម្ពុជា ហើយក៏មាន​ទីតាំងនៅចំកណ្តាលទីក្រុងភំពេញផងដែរ។ ពួកយើងខិតខំផ្តល់សេវាថែទាំសុខភាពសម្រាប់មនុស្សគ្រប់គ្នានៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ​ អិនធើឃែរ ហើយយើងព្យាយាមព្យាបាលអ្នកជំងឺម្នាក់ៗឱ្យស្មើភាពគ្នានិងមានការគោរពគ្នាទៅវិញទៅមក។

អំពី មជ្ឈមណ្ឌលវេជ្ជសាស្រ្ត អិនធើឃែរ

មជ្ឈមណ្ឌលវេជ្ជសាស្រ្ត អិនធើឃែរ មានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអូឡាំព្យាមេឌីខលហាប់ ហើយផ្តល់ជូននូវសេវាកម្មសុខភាពជាច្រើនរួមមាន ការពិនិត្យជំងឺទូទៅ ការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតឯកទេស ការសង្រ្គោះបន្ទាន់ មជ្ឈមណ្ឌលចាក់ថ្នាំបង្ការនិងមជ្ឈមណ្ឌលពិនិត្យសុខភាពដើម្បីសុំទិដ្ឋាការ។ លើសពីនេះទៀតមជ្ឈមណ្ឌលយើងខ្ញុំមានបន្ទប់ប្រណិតចំនួន ៥ សម្រាប់អ្នកជំងឺដែលតំរូវអោយស្នាក់នៅព្យាបាលរយៈពេលខ្លី។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រអូឡាំព្យាមេឌីខលហាប់ក៏មានទីតាំងនៃសិល្បៈមន្ទីរពិសោធន៍មានបច្ចេកវិទ្យាកំរិតខ្ពស់ថែមទាំងមានមជ្ឈមណ្ឌលរូបភាពវេជ្ជសាស្ត្រក្នុងនោះរួមមានម៉ាស៊ីនCT ស្កេន​ ម៉ាស៊ីនMRI ក៏មានបន្ទប់វះកាត់ចំនួន៣ហើយនិងមជ្ឈមណ្ឌលថតឆ្លុះផងដែរ។

យើងខិតខំព្យាបាល​ចំពោះមនុស្សគ្រប់គ្នាដោយការគោរពនិងយកចិត្តទុកដាក់អោយទាន់ពេលវេលា។មជ្ឈមណ្ឌលវេជ្ជសាស្រ្ត អិនធើឃែរ នឹងក្លាយជាជំរើសដំបូងរបស់អ្នកសំរាប់តំរូវការថែទាំសុខភាពរបស់អ្នក!

គុណតម្លៃយើង

ឧត្តមភាព/ប្រសិទ្ធភាព

  • ផ្តល់នូវការថែរក្សាសុខភាពស្តង់ដារខ្ពស់ល្អបំផុត។
  • ជាកន្លែងវេជ្ជសាស្រ្តតែមួយសម្រាប់តម្រូវការវេជ្ជសាស្រ្តទាំងអស់។

ការគោរព / សុវត្ថិភាព

  • ការព្យាបាលអ្នកជំងឺម្នាក់ៗជាលក្ខណៈបុគ្គលដោយការគោរពនិងការប្រាស្រ័យទាក់ទងល្អ។
  • ខិតខំរក្សាភាពឯកជននៃព័ត៌មានវេជ្ជសាស្រ្តរបស់អ្នកជំងឺទាំងអស់នៅកន្លែងរបស់យើងខ្ញុំ។

វិជ្ជាជីវៈ / ការងារជាក្រុម

  • ការផ្តល់ការព្យាបាលដែលផ្អែកលើលទ្ធផលនៃការស្រាវជ្រាវជាក់លាក់ លើការថែរក្សាសុខភាពជាមួយនឹងវិធីសាស្រ្តរួម។
  • ក្រុមថែរក្សាសុខភាពដែលជំនាញនឹងផ្តល់ការថែទាំសុខភាពតាមស្តង់ដារអន្តរជាតិក្នុងប្រទេសកម្ពុជា។

ការយកចិត្តទុកដាក់

  • សុខុមាលភាពរបស់អ្នកគឺជាអាទិភាពទីមួយរបស់យើង។

សេវាកម្មរបស់យើង

មជ្ឍមណ្ឌលវេជ្ជសាស្រ្ត អិនធើឃែរ ផ្តល់ជូននូវសេវាកម្មថែទាំសុខភាពយ៉ាងទូលំទូលាយរួមមាន ការពិនិត្យជំងឺទូទៅ ការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិតឯកទេស ការសង្រ្គោះបន្ទាន់ មជ្ឈមណ្ឌលចាក់ថ្នាំបង្ការ និងមជ្ឈមណ្ឌលពិនិត្យសុខភាពដើម្បីសុំទិដ្ឋាការ។ លើសពីនេះទៀតមជ្ឈមណ្ឌលយើងខ្ញុំមានបន្ទប់សំរាកប្រណិតចំនួន ៥ សម្រាប់អ្នកជំងឺដែលតំរូវអោយស្នាក់នៅព្យាបាលរយៈពេលខ្លីរឺស្នាក់នៅមួយយប់។ ជាមួយនេះដែលយើងខ្ញុំមានសេវាកម្មបន្ថែមដូចជា មន្ទីរពិសោធន៍និង មជ្ឈមណ្ឌលរូបភាពវេជ្ជសាស្ត្រផងដែរ យើងក៏អាចផ្តល់ដល់ការធ្វើរោគវិនិច្ឆ័យនៅពេលដែលត្រូវការ តាមរបៀបងាយស្រួលនិងមានប្រសិទ្ធិភាពដោយលុបបំបាត់ចោលនូវតំរូវការបញ្ជូនអ្នកទៅកាន់មណ្ឌលខាងក្រៅណាមួយ។